Battambang Teacher Education College Canvas

B.T.E.C – Building up Teachers today for a better Education tomorrow in Cambodia

Faculty of Pedagogy Research

Plays a crucial role in shaping the teaching practices and methods employed by student teachers.

Faculty of Science Education

Resposible for equiping student teachers with a strong foundation in scientific knowledge and pedagoical skills.

Faculty of Social Science Education

Focuses on language and social science education and equips teachers with language knowledge.

ABUT US
BTEC About Us Left
our about us

Battambang Teacher Education College (BTEC)

Battambang Teacher Education College (BTEC) aims to provide Pre-Service and In-Service training programs for primary and lower secondary school teachers based on 12+4 formula and to conduct educational research for continuous improvement of the education quality within the institutions.

Leading Institution of Teacher Education in the 21st Century.
Sponsors

STEM Sponsors

Our Courses

Our available CPD Courses

វគ្គសិក្សាខ្លី៖ គរុកោសល្យនិងវិធីសាស្ត្របង្រៀនបែបថ្មីនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) សូមជូនដំណឹងដល់អ្នកគ្រូ លោកគ្រូ សិស្ស និស្សិត និងសាធារណជនឱ្យបានជ្រាបថា៖ វ.គ.ប នឹងបើកវគ្គសិក្សាថ្មី នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

$75.00, $150.00, $180.00

វគ្គសិក្សាខ្លីទី២៖ "គរុកោសល្យក្នុងការបង្រៀនភាសាអង់គ្លេស / Pedagogy in Teaching English"

Schedules:

Mon - Fri: 5:00pm - 6:00pm & 6:30pm - 8:00pm

Sat - Sun: 9:00am - 12:00am & 1:00pm - 4:00pm & 5:00pm - 8:00pm

Deadline: 17 March 2024

$55
Our Events

News and Events

🌟 ពិព័រណ៍ STEM ប្រចាំឆ្នាំ លើកទី៣ ឆ្នាំ២០២៥ / The 3rd Annual STEM Fair 2025 🌟

📅 កាលបរិច្ឆេទ: ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥

🕗 ម៉ោង: ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច

📍 ទីតាំង: វិទ្យាស្ថានគរុកោសល្យបាត់ដំបង

💰 ចូលរួមដោយសេរី

កម្មវិធីបាឋកថាគន្លឹះរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្ដីពី «ការគិតឡើងវិញអំពីការអប់រំគ្រូបង្រៀនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Rethinking Teacher Education in the Age of AI) »

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំបាឋកថាគន្លឹះស្តីពី «ការគិតឡើងវិញអំពីការអប់រំគ្រូបង្រៀនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Rethinking Teacher Education in the Age of AI) » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ជាអ្នកធ្វើបទបង្ហាញផ្ទាល់។ កម្មវិធីបាឋកថាគន្លឹះនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកនាយករង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទាំងបី និងលោកប្រធាន អនុប្រធាន នៃការិយាល័យទាំងបី គ្រូឧទ្ទេស ព្រមទាំងគរុនិស្សិតដែលសរុបចំនួនប្រមាណ៥០០នាក់។

ពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD) ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD)លើកទី៥ ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” ដែលបានបញ្ចប់ការបណ្តុះបណ្តាលប្រកបដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីនាយក/នាយិការងវិទ្យាស្ថាន លោកព្រឹទ្ធបុរស លោកគ្រូ-អ្នកគ្រូឧទ្ទេស និងសិក្ខាកាមជ័យលាភីប្រមាណ ១៥០ នាក់។

សិក្ខាសាលាប្រឹក្សាយោបល់រវាងសហគមន៍នេសាទ និងអ្នកវិទ្យាសាស្ត្រ ដើម្បីសិក្សាពីផលប៉ះពាល់នៃចរន្តទឹកបញ្រ្ចាសពីបឹងទន្លេសាបលើការធ្វើចរាចររបស់សហគមន៍ត្រី

ក្រុងកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង(វគប) សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(វបក) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការងារអភិវឌ្ឍបារាំង(IRD) បានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់រវាងសហគមន៍នេសាទ និងអ្នកវិទ្យាសាស្ត្រ ដើម្បីសិក្សាពីផលប៉ះពាល់នៃចរន្តទឹកបញ្រ្ចាសពីបឹងទន្លេសាបលើការធ្វើចរាចររបស់សហគមន៍ត្រីក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយក វគប និងលោកបណ្ឌិត ប៉ូល បូដ្រុង (Dr. Paul Baudron) អ្នកស្រាវជ្រាវជាន់ខ្ពស់វិទ្យាស្ថាន(IRD) និងជាប្រធានគម្រោង FEF-R INVERSAP។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងសហគមន៍នេសាទតាមបណ្តោយដងទន្លេសាប និងក្នុងបឹងទន្លេសាបចំនួន ១៥ នាក់ មន្ត្រីជំនាញពីខណ្ឌជលផលចំនួន ៣ រូប និងអ្នកស្រាវជ្រាវចំនួន ៩ រូប ពី វិទ្យាស្ថានគរុកោសល្យបាត់ដំបង(BTEC) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(វបក) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការងារអភិវឌ្ឍបារាំង(IRD)។ សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោង FEF-R Inversap ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថាន IRD ដែលគម្រោងនេះមានរយៈពេលមួយឆ្នាំ ទទួលបានមូលនិធិគាំទ្រពីស្ថានទូតបារាំងប្រចំាកម្ពុជាតាមរយៈកម្មវិធី Fonds Équipe France Rapide (FEF-R) ហើយក៏មានការចូលរួមពីអ្នកស្រាវជ្រាវមកពីអាជ្ញាធរទន្លេសាប(TSA) ទាក់ទងនឹងតុល្យភាពទឹកបឹងទន្លេសាបផងដែរ។

កម្មវិធីប្រឡងប្រជែងនិពន្ធប្រធានបទច្បាប់ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) សូមជូនដំណឹងដល់គរុសិស្សនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងឱ្យបានជ្រាបថា៖ វ.គ.ប បាននិងកំពុងសហការជាមួយលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកម្មវិធីប្រឡងប្រជែងនិពន្ធប្រធានបទច្បាប់ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំនួបសម្តែងការគួរសមជាមួយសាស្រ្តាចារ្យម៉ាតេអូ សាវីណូ (Prof. Matteo Mario Savino) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសានីញ៉ូ (University of Sannio)ប្រទេសអ៊ីតាលី

ទីក្រុងបេនេវិនតូ៖ នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យម៉ាតេអូ សាវីណូ (Prof. Matteo Mario Savino) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសានីញ៉ូ (University of Sannio) ដែលលោកសាស្រ្តាចារ្យមានបទពិសោធន៍ជាច្រើនក្នុងការអនុវត្តគម្រោងកសាងសមត្ថភាពនៅតំបន់អាស៊ីតួយ៉ាង ប្រទេសថៃ វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ និងបង់ក្លាដេស ជាដើមក្នុងក្របខណ្ឌគម្រោង Erasmus Mundus និង Erasmus+ CBHE។

ដៃគូសហប្រតិបត្តិការចាស់លើវិស័យថ្មី: ជំនួបពិភាក្សាការងារជាមួយគ្រឹះស្ថានឧត្តមសិក្សានានានៅទីក្រុងBenevento ប្រទេសអ៊ីតាលី

ទីក្រុងបេនេវិនតូ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យសានីញ៉ូ (University of Sannio) ដែលជាដៃគូរសហប្រតិបត្តិការចាស់ដែល ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានធ្លាប់អនុវត្ត គម្រោងរួមគ្នាក្នុងក្របខណ្ឌកម្មវិធីសហភាពអឺរ៉ុប Erasmus Mundus (2009 – 2014) លើការកសាងសមត្ថភាពមន្រ្តីអប់រំតាមរយៈការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសអ៊ីតាលី។

វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំកម្មវិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងកម្មវិធីសង្ក្រាន្តគ្រួសារគរុកោសល្យ(BTEC)

នាថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំកម្មវិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយ ក្នុងកម្មវិធីសង្ក្រាន្តគ្រួសារគរុកោសល្យ(BTEC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងលោកជំទាវ លោកនាយករង លោកគ្រូ-អ្នកគ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

ការបណ្តុះបណ្តាលស្តីអំពី ការប្រើប្រាស់ Mobile Microscopes និងទស្សនាសារៈមន្ទីរវិទ្យាសាស្ត្រជាតិ (VR National Science Museum) របស់ក្រុងតូក្យូ ប្រទេសជប៉ុន

ការបណ្តុះបណ្តាលនេះ បង្រៀនដោយលោកគ្រូ អ៊ីសាវ ស៊ុស្សឹគី (Isao Tsuzuki) ដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលជីវវិទ្យានៃប្រទេសជប៉ុន។ លោកគ្រូបានធ្វើបទបង្ហាញអំពី Mobile microscopes និងរបៀបប្រើប្រាស់មីក្រូទស្សន៍ ដើម្បីសង្កេតមើលកោសិការុក្ខជាតិ កោសិកាសត្វ កោសិកាល្បាតរបស់រុក្ខជាតិ (ស្តូម៉ាត) ប្រព័ន្ធដំណឹកនាំរបស់រុក្ខជាតិម៉ូណូកូទីលេដូន និងឌីកូទីលេដូន ការសង្កេតលើវត្តមានមីក្រូសារពាង្គកាយដែលមានវត្តមានក្នុងទឹកអណ្តូង និងក្នុងភក់ ការប្រើដំណក់ទឹក ជំនួសឱ្យការប្រើកញ្ចក់មីក្រូទស្សន៍ ជាពិសេសការទស្សនាសារៈមន្ទីរវិទ្យាសាស្ត្រជាតិតាមរយៈ VR។

កិច្ចប្រជុំពិភាក្សាការងារគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប)

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានដឹកនាំក្រុមការងារជួបប្រជុំជាមួយគណៈប្រតិភូគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដឹកនាំដោយលោកជំទាវសាស្រ្តាចារ្យ បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងSE4HC លោកស្រី អានីកា ឡរិន សហប្រធានក្រុមដឹកនាំគម្រោងពីខាងធនាគាអភិវឌ្ឍន៍អាស៊ី(ADB) និងលោក ម៉ា សុភា សហប្រធានក្រុមដឹកនាំគម្រោងពីខាង ADB និងមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន មន្រ្តីគាំទ្រគម្រោងជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្ដិការការងាររវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបងនិងសាកលវិទ្យាល័យ VIVES University of Applied Sciences ប្រទេសប៊ែលហ្ស៊ិច

បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដឹកនាំដោយលោក ហ៊ត ស៊ីនួន នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតនាយកវិទ្យាស្ថាន និងមានការចូលរួមដោយគណៈគ្រប់គ្រងមហាវិទ្យាល័យអប់រំវិទ្យាសាស្ដ្រ និងដេប៉ាតឺម៉ង់ទាំងបីនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ដ្រ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារកិច្ចសហប្រតិបត្ដិការជាមួយប្រភូ នៃសាកលវិទ្យាល័យ VIVES University of Applied Sciences ប្រទេសប៊ែលហ្ស៊ិច ដែលមានលោកស្រី Hilde Grobben ប្រធានផ្នែកបណ្ដុះបណ្ដាល និងលោក Bert Deceuninck សាស្ដ្រាចារ្យនៃសាកលវិទ្យាល័យ VIVES University of Applied Sciences។

Funding Agencies

Collaborative Partners

Global and Local Collaborative Map

Global and Local Collaborative Map