Battambang Teacher Education College Canvas

News and Events

Home // News and Events

ដំណើរទស្សនកិច្ចរបស់លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) នៃប្រទេសកម្ពុជានៅសាលាអនុវត្តន៍នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នារសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២៥ សាលាបឋម និងអនុ​វិទ្យាល័យ​អនុវត្តន៍​នៃ​វិទ្យា​ស្ថាន​គរុកោសល្យ​បាត់ដំបង​បានទទួលស្វាគមន៍ការមកទស្សនកិច្ចរបស់លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ (JICA) រួមជាមួយ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងលោកនាយករង និងសហការីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA)។ ទស្សនកិច្ចនេះមានគោលបំណងដើម្បីស្វែងយល់ពីដំណើរការបង្រៀន និងរៀនរបស់សាលាអនុវត្តន៍​ទាំងពីរ តាមរយៈ​ការ​មើលសកម្មភាពបង្រៀនតាមថ្នាក់រៀន​ បណ្ណាល័យ​ បន្ទប់សុខភាព និងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ។

សមិទ្ធផលទាំងនេះគឺស្តែងចេញពីការគាំទ្រយ៉ាងសកម្មលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA)​។

០៩ កក្កដា ២០២៥ | ខេត្តបាត់ដំបង
Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade