Battambang Teacher Education College Canvas

News and Events

Home // News and Events

ជំនួបប្រជុំជាមួយប្រតិភូអង្គការ JICA ដើម្បីពិនិត្យការអនុវត្តគម្រោង S-TEC នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថាន បានរៀបចំកិច្ចប្រជុំជាមួយប្រតិភូអង្គការ JICA ដឹកនាំដោយលោក MATSUYAMA Takeshi អគ្គនាយករង JICA ប្រចាំប្រទេសជប៉ុន។ កិច្ចប្រជុំនេះមានការចូលរួមដោយគណៈគ្រប់គ្រងនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ គ្រូឧទ្ទេស គណៈគ្រប់គ្រងនិងគ្រូបង្រៀនសាលាអនុវត្តន៍ទាំងពីរ និងបុគ្គលិកអង្គការ JICA ប្រចាំប្រទេសជប៉ុន និងកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យការអនុវត្តគម្រោង S-TEC កន្លងមក និងពិភាក្សាផែនការអនុវត្តបន្ដសម្រាប់ការកែលម្អគុណភាពអប់រំគ្រូបង្រៀននៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ជា រដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA ដែលបានគាំទ្រយ៉ាងជាប់លាប់ក្នុងការកែលម្អគុណភាពអប់រំគ្រូបង្រៀន។ លោក MATSUYAMA បានបញ្ជាក់ថា “ការអប់រំជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស” ហើយគម្រោង S-TEC មានគោលបំណងបង្កើនសមត្ថភាពវិទ្យាស្ថានគរុកោសល្យ តាមរយៈសកម្មភាពសិក្សាមេរៀន (Lesson Study) ដែលជាគំរូថ្មីសម្រាប់បណ្តុះបណ្តាលគ្រូ។ គាត់បានលើកឡើងពីតម្រូវការនៃគុណភាពខ្ពស់ និងការត្រួតពិនិត្យការអនុវត្តជាក់ស្តែងនៅសាលារៀន។

ជាលទ្ធផលនៃការអនុវត្ដគម្រោង S-TEC និងការគាំទ្ររបស់ JICA អ្នកស្រី ចិន ទុំ បានចែករំលែកពីភាពជោគជ័យនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនវគ្គទី១ ដែលសមិទ្ធផលសិស្សទទួលបាននិទ្ទេស A, B និង Cនៅបឋមសិក្សាអនុវត្ដន៍បានកើនឡើងពី ១០% ទៅ ៤៣% ក្នុងឆ្នាំសិក្សា២០២៤-២០២៥ កន្លងមក។ ជាមួយគ្នានេះ សាលាបឋមអនុវត្ដន៍ក៏មានផែនការអនុវត្តសកម្មភាពសិក្សាមេរៀន មួយដងក្នុងមួយខែសម្រាប់ឆ្នាំសិក្សាថ្មី។

តាមរយៈការអនុវត្ដគម្រោងនេះផងដែរ គ្រូឧទ្ទេសបានលើឡើងអំពីភាពផ្ទុយគ្នានៃយុទ្ធវិធីក្នុងការបង្រៀន ដែលត្រូវបានណែនាំតាមរយៈគម្រោង S-TEC (Teaching Through Problem-solving, TTP) និងការអនុវត្ដកញ្ចប់គណិតដំបូង (I DO, WE DO, YOU DO)។ តាមកិច្ចពិភាក្សាបច្ចេកទេស បានផ្ដល់យោបល់អំពីការប្រើបច្ចេកទេស TTP និង I DO, WE DO, YOU DO ដោយសម្របសម្រួលទៅតាមមាតិកាដែលបង្រៀន។

ចំពោះផែនការអនុវត្ដគម្រោងនៅឆ្នាំសិក្សាបន្ទាប់ លោក HASHIMOTO Yuho បានស្នើឱ្យរៀបចំផែនការអនុវត្តសកម្មភាពសិក្សាមេរៀន ចំនួនមួយដងក្នុងមួយឆ្នាំសម្រាប់គ្រូបង្រៀន និងលើកឡើងពីតួនាទីសំខាន់នៃការសង្កេតដោយសាស្ត្រាចារ្យនៃប្រទេសជប៉ុន (IMPULS) ដើម្បីផ្តល់យោបល់ និងការណែនាំដោយមិនត្រឹមតែការសង្កេតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមក្នុងការបង្កើតសំណើស្រាវជ្រាវមេរៀន (Research Lesson)។ ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំសិក្សាបន្ទាប់ ក្រុមគ្រូបង្រៀនដែលអនុវត្ដគម្រោង នឹងត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំអំពីលទ្ធផលនៃការអនុវត្ដការសិក្សាមេរៀន ហើយរបាយការណ៍នេះនឹងសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស និងមានការរៀបចំជាព្រឹត្តិបត្រព័ត៌មានផងដែរ។

វិទ្យាស្ថានគរុកោសល្យបាត់ដំបង និង អង្គការ JICA បានពិភាក្សាផែនការកែលម្អការអនុវត្តគម្រោង S-TEC ដើម្បីធានាថាគុណភាពអប់រំគ្រូបង្រៀននឹងកើនឡើងយ៉ាងមានប្រសិទ្ធភាព និងបន្តការអភិវឌ្ឍន៍ប្រកងដោយចីរភាព។ កិច្ចប្រជុំនេះជាភាពសហការដ៏មានតម្លៃក្នុងការជម្រុញវិស័យអប់រំគ្រូបង្រៀនកម្ពុជា។

វិទ្យាស្ថានគរុកោសល្យបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ និង អង្គការ JICA ប្រចាំប្រទេសជប៉ុន និងនៅកម្ពុជា សម្រាប់ការគាំទ្រដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យអប់រំគ្រូបង្រៀននេះ។

បាត់ដំបង | ៣០ កញ្ញា ២០២៥
Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade