សន្និសីទអប់រំប្រចាំឆ្នាំ២០២៤ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្រោមប្រធានបទ «សមាហរណកម្មបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការស្រាវជ្រាវក្នុងការបង្រៀន និងរៀនដើម្បីគាំទ្របរិវត្តកម្មឌីជីថលក្នុងការអប់រំនៅកម្ពុជា» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ!
សន្និសីទនេះនឹងមានការចូលរួមពីវាគ្មិនកិត្តិយសដែលមកពីក្រសួងអប់រំ យុវជន និងកីឡា អ្នកជំនាញផ្នែកអប់រំ អ្នកស្រាវជ្រាវ លោកគ្រូ អ្នកគ្រូ អ្នកអប់រំ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ចូលរួមដោយសេរី និងឥតគិតថ្លៃនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងស្ដាប់ការពិភាក្សា និងការធ្វើបទបង្ហាញចម្រុះរបស់វាគ្មិនដែលមានដូចជា៖
- បាឋកថាគន្លឹះ
- វេទិកាពិភាក្សាតុមូល
- បទបង្ហាញស្នាដៃស្រាវជ្រាវ
- ការចែករំលែកឧត្ដមានុវត្តន៍ក្នុងការបង្រៀន
- ការតាំងបង្ហាញស្នាដៃស្រាវជ្រាវ (Posters)
២៤ តុលា ២០២៤ | ខេត្តបាត់ដំបង
-------------------------
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia