ជំនួបពិភាក្សាការងារ និងដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអប់រំរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដឹកនាំដោយលោក ហ៊ុន រ៉ាវី ព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ និងជាតំណាងឯកឧត្ដមបណ្ឌិតនាយកវិទ្យាស្ថាន បានរៀបចំជំនួបទទួលដំណើរទស្សនកិច្ចរបស់តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជាដឹកនាំដោយលោកបណ្ឌិត ណូ ហ្វាតា ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអប់រំរបស់ធនាគារពិភពលោក។
ជំនួបនេះមានគោលបំណងសិក្សាស្វែងយល់ពីចក្ខុវិស័យ បេសកកម្ម និងសកម្មភាពបណ្ដុះបណ្ដាលគ្រូបង្រៀន នៅ វ.គ.ប. និងពិភាក្សាពីឱកាសបង្កើតកិច្ចសហប្រតិបត្តិការដើម្បីជួយគាំទ្រ វ.គ.ប. ក្នុងការកសាងសមត្ថភាព ដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលឧត្ដមភាពលើផ្នែកអំណានដំបូង និងគណិតដំបូង។
លោក ហ៊ុន រ៉ាវី ព្រឹទ្ធបុរសស្ដីទី ម.អ.វ បានធ្វើបទបង្ហាញសង្ខេបអំពីហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពបណ្ដុះបណ្ដាលបច្ចុប្បន្ន សមិទ្ធផលការងារបណ្ដុះបណ្ដាល បញ្ហាប្រឈម និងផែនការបន្តក្នុងការប្រែក្លាយ វ.គ.ប ទៅជាមជ្ឈមណ្ឌលឧត្ដមភាពលើផ្នែកអំណានដំបូង និងគណិតដំបូង។
លោកបណ្ឌិត ណូ ហ្វាតា ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអប់រំរបស់ធនាគារពិភពលោក បានសម្ដែងក្ដីសាទរចំពោះសមិទ្ធផលការងាររបស់ វ.គ.ប នាពេលកន្លងមក។ លោកបានសម្ដែងការចាប់អារម្មណ៍លើចក្ខុវិស័យ វ.គ.ប ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលឧត្ដមភាពលើផ្នែកអំណានដំបូង និងគណិតដំបូង ហើយបានស្នើសុំទិន្នន័យលម្អិតបន្ថែមអំពីស្ថានភាពបច្ចុប្បន្នបុគ្គលិកអប់រំ វ.គ.ប និងស្នើឱ្យរៀបចំសំណើគម្រោងលម្អិត ដើម្បីធ្វើបទបង្ហាញឱ្យកាន់តែច្បាស់លាស់នៅក្នុងជំនួបផ្លូវការនាពេលដ៏ខ្លីខាងមុខ។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









