Battambang Teacher Education College Canvas

News and Events

Home // News and Events

សកម្មភាពគណៈគ្រប់គ្រង និងគ្រូឧទ្ទេសសុខភាពនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្នុងវគ្គបណ្តុះបណ្តាលស្តីពីសុខភាពសិក្សា នៅសាកលវិទ្យាល័យ Tokyo Gakugei University (TGU) នៃទីក្រុងតូក្យូ ប្រទេសជប៉ុន

ទីក្រុងទូក្យូ៖ វគ្គបណ្តុះបណ្តាស្តីពីសុខភាពសិក្សាតាមសាលារៀនបានបញ្ចប់ដោយជោគជ័យ សូមថ្លែងអំណរគុណជាពិសេសដល់ក្រុមការងារគម្រោងអភិវឌ្ឍសុខភាពសិក្សាតាមសាលារៀនសម្រាប់កុមារកម្ពុជា (SHCC) ដឹកនាំដោយលោកសាស្រ្តាចារ្យ Asakura Takashi សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ TGU និងជាប្រធានគម្រោង SHCC ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យជាដៃគូទាំងអស់ ពិសេសសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្តន៍ទាំង៤ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកនូវឧត្តមានុវត្តន៍នៃការអប់រំសុខភាព និងដំណើរការបន្ទប់សុខភាពសម្រាប់កុមារជប៉ុន ដែលបទពិសោធន៍ទាំងនេះមានសារៈសំខាន់សម្រាប់វិទ្យាស្ថានគរុកោសល្យ ក្នុងការបណ្តុះបណ្តាលមុខវិជ្ជាសុខភាពសិក្សា និងការរៀបចំបន្ទប់សុខភាពក្នុងវិទ្យាស្ថាន សាលាអនុវត្តន៍ និងសាលាសហការ ដែលជាផ្នែកមួយឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូនៅកម្ពុជា។ ជាថ្មីម្តងទៀត សូមថ្លែងអំណរគុណដល់ក្រុមការងារគម្រោង SHCC ទាំងនៅភ្នំពេញ និងនៅជប៉ុន សម្រាប់ការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលនេះដ៏ល្អ និងថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូឧទ្ទេសសុខភាពទាំងអស់ដែលបានចូលរួមយ៉ាងសកម្មអំលុងពេលបណ្តុះបណ្តាលនេះ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពាំនាំយកចំណេះដឹង បទពិសោធន៍ដែលបានរៀនសូត្រនៅជប៉ុន មកអនុវត្តនៅកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសិក្សាសម្រាប់កុមារកម្ពុជា និងសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីសុខភាពសិក្សាតាមសាលារៀនឆ្នាំ២០៣០។

១៦ កញ្ញា ២០២៤ | ទីក្រុងតូក្យូ

-------------------------


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞017 448 869/ 096 3 296 997

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

//rdi-ecosystem-higher-education.blade