ជំនួបសំដែងការគួរសមជាមួយនាយកប្រតិបត្តិមូលនិធិជប៉ុន (Nippon Foundation) នៅទីក្រុងតូក្យូប្រទេសជប៉ុន
ទីក្រុងតូក្រូ៖
ស្ថិតក្រោមគម្រោងអភិវឌ្ឍសុខភាពសិក្សាតាមសាលារៀនសម្រាប់កុមារកម្ពុជា (SHCC) មូលនិធិជប៉ុន (Nippon Foundation)បានអនុញ្ញាតឱ្យក្រុមការងារគម្រោង និងថ្នាក់ដឹកនាំ គ្រូឧទ្ទេសសុខភាព នៃវិទ្យាស្ថានគរុកោសល្យទាំង២ចូលជួបសំដែងការគួរសម និងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈវគ្គបណ្តុះបណ្តាលសុខភាពលើកទី៣ នៅប្រទេសជប៉ុន។ លោក មូរី យូរី នាយកប្រតិបត្តិនៃមូលនិធិNipponបានមានប្រសាសន៍ថាគម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា(SHCC)ពិតជាមានសារៈសំខាន់សម្រាប់សុខមាលភាពកុមារកម្ពុជា លោកសង្ឃឹមថាវគ្គបណ្តុះបណ្តាលអំពីសុខភាពសិក្សាលើកទី៣នៅប្រទេសជប៉ុននេះ នឹងចូលរួមបន្ថែមក្នុងការកសាងសមត្ថភាពគ្រូឧទ្ទេសបង្គោលសុខភាពរបស់វិទ្យាស្ថានគរុកោសល្យ និងរៀនសូត្របន្ថែមពីឧត្តមានុវត្តន៍នៃការអប់រំសុខភាព និងការដំណើរការបន្ទប់សុខភាពតាមសាលារៀននៅប្រទេសជប៉ុន។លោកសាស្រ្តាចារ្យ អាសាគូរ៉ា ប្រធានគម្រោងSHCC បានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងបង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនៅជប៉ុនលើកទី៣ ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលលើជំពូកមេរៀនថ្មីៗសម្រាប់បង្រៀនគរុនិស្សិតអនុវិទ្យាល័យបន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវការបណ្តុះបណ្តាលមុខវិជ្ជាសុខភាពសម្រាប់កម្រិតបឋមសិក្សា។ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិជប៉ុន(Nippon Foundation)ដែលបានផ្តលថវិកាគាំទ្រដល់ការអភិវឌ្ឍសុខភាពសិក្សាតាមសាលារៀន ពិសេស ការបណ្តុះបណ្តាលគ្រូឧទ្ទេសសុខភាព ការរៀបចំសៀវភៅគោលសិក្សាសុខភាពសម្រាប់កម្មវិធីបណ្តុះបណ្តាលគ្រូកម្រិតបឋម និងអនុវិទ្យាស្ថាន ព្រមទាំងសម្ភារៈផ្សេងៗគាំទ្រដល់ដំណើរការបន្ទប់សុខភាពតាមសាលារៀន ដែលសកម្មភាពទាំងនេះពិតជាចាំបាច់ឆ្លើយតបនឹងវិធានការគន្លឹះក្នុងវិស័យអប់រំដាក់ចេញរាជរដ្ឋាភិបាលកម្ពុជាសំដៅដល់ការធ្វើឱ្យប្រសើរឡើងនូវសុខភាពសិក្សាតាមសាលារៀនរបស់កុមារកម្ពុជា និងការអនុវត្តនូវស្តង់ដាសាលារៀនគំរូរបស់ក្រសួងអប់រំ យុវជន និងកីឡា។ការបណ្តុះបណ្តាលលើប្រធានបទសុខភាពសិក្សា និងការតាមដានសុខភាពសិក្សារបស់សិស្សដល់គរុនិស្សិតពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងការធ្វើឱ្យប្រសើរឡើងនូវសុខភាពសិក្សាតាមសាលារៀនតាមខេត្ត និងសាលាគោលដៅពេលប្អូនៗគរុនិស្សិតចេញទៅបំពេញការងារ ដើម្បីយើងអាចសម្រេចនូវគោលនយោបាយជាតិស្តីពីសុខភាពសិក្សាតាមសាលារៀន ២០២១ - ២០៣០។
១២ កញ្ញា ២០២៤ | ទីក្រុងតូក្យូ
-------------------------
The BTEC management team and SHCC team held a courtesy meeting with the Nippon Foundation in Tokyo, Japan.
Tokyo: During the school health training program in Japan organized by the School Health Development Project for All Cambodian Children (SHCC), the Nippon Foundation welcomed all the TEC management team and SHCC project team at the Nippon Foundation Headquarters Office in Tokyo for a courtesy meeting. Mr. Mori Yuri, Executive Director of the Nippon Foundation, underlined the essence of Cambodian children's welfare, and the director hoped that this 3rd Japan training would help to improve teacher-educator capacity and the best practices of health rooms in Japan. Prof. Asakura, the SHCC project coordinator, has reported the progress of the project implementation and the purpose of this 3rd training program, which is focusing on the new health education subject for the lower secondary school training program after the successful completion of health education subjects at the primary school level. H.E. Dr. CHEA Ratha, Director of BTEC, addressed his gratitude to the Nippon Foundation for the financial supports to develop the health education text books for both levels (primary and lower secondary), to build up the capacity of BTEC teacher educators, and to support the development of the health room at BTEC. These activities are strongly aligned to the Priority Action set by the Royal Government of Cambodia (RGC) to improve the school health for all Cambodian children and the implementation of model schools by the Ministry of Education, Youth, and Sport (MoEYS). Health education and monitoring programs are indeed essentials for BTEC student teachers, who are the changing agents to improve the school health in their respective schools after graduation. Last but not least, this contributes to achieving the Cambodian National Policy on School Health 2021-2030.
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia