Battambang Teacher Education College Canvas

News and Events

Home // News and Events

ជំនួបពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងស្ថានទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជា

នារសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានជួបសំដែងការគួរសមជាមួយ លោកស្រី Sara Feuerstein និងលោក អេង ប៉ូ មន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌ប្រចាំស្ថានទូតអាមេរិចប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អ្នកចិត្តរបស់ស្ថានទូតអាមេរិចប្រចាំវិទ្យាស្ថាន និងសិក្សាលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិច។លោកស្រី Sara Feuerstein បានសម្ដែងសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មនៅខេត្តបាត់ដំបង និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រោះជាបេសកកម្មដំបូងរបស់លោកស្រីនៅក្រៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ លោកស្រី Sara Feuerstein ដែលចំណាយពេលវេលាដ៏មមាញឹកក្នុងការមកទស្សនកិច្ចវិទ្យាស្ថាន និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អ្នកស្ម័គ្រចិត្តស្ថានទូតអាមេរិចគឺលោក Steve WATCHER ក្នុងការអភិវឌ្ឍវិទ្យាស្ថាន ពិសេសការធ្វើឱ្យប្រសើរឡើងលើបំណិនភាសាអង់គ្លេស និងវិធីសាស្រ្តបង្រៀនបែបគម្រោង (PBL) ដល់លោកគ្រូ-អ្នកគ្រូឧទ្ទេស និងប្អូនៗគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថានបានគូសបញ្ជាក់ផងដែរថាបំណិនភាសាអង់គ្លេស និងអក្ខរកម្មឌីជីថល ជាបំណិនចាំបាច់សម្រាប់គ្រូឧទ្ទស និងគរុនិស្សិតដើម្បីឱ្យពួកគាត់មានឱកាសពេញលេញក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសផ្តល់ឱកាសក្នុងការរៀនពេញមួយជីវិត។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថាន បានធ្វើការថ្លែងអំណរគុណដល់ស្ថានទូតអាមេរិចសម្រាប់ការគាំទ្រនាពេលកន្លងមក និងត្រៀមខ្លួនរួចជាស្រេចក្នុងបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអាមេរិច និងគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិច។

៣០ សីហា ២០២៤ | បាត់ដំបង

-------------------------

Meeting to Strengthen Cooperation between Battambang Teacher Education College and US Embassy in Cambodia

On Friday afternoon, August 30, 2024, HE Dr. Chea Ratha, Director of Battambang Teacher Education College, hosted a courtesy meeting with Ms. Sara Feuerstein and Mr. Eng Po, Cultural Affairs Officers at the US Embassy in Cambodia, to review the progress of the embassy's voluntary work to BTEC and to study the feasibility of expanding the cooperation with American higher education institutions. Sara Feuerstein is pleased to be on a mission in Battambang and at BTEC as it is her first mission outside Phnom Penh. His Excellency Director of BTEC expressed his pleasure and gratitude to Ms. Sara Feuerstein for taking the time to visit BTEC and appreciating the participation of US Embassy volunteer Mr. Steve WATCHER in the development of BTEC, especially the improvement of English language skills and Project-Based Learning (PBL) to teacher educators and student teachers. HE Director also emphasized that English language and digital literacy skills are the skills that teacher educators and student teachers must possess so that they can have opportunities for lifelong learning. Finally, HE Director thanked the US Embassy for its previous support and emphasized that BTEC is ready to continue its cooperation with the US Embassy and higher education institutions in the United States.

August 30, 2024 | Battambang


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞017 448 869/ 096 3 296 997

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

//rdi-ecosystem-higher-education.blade