កិច្ចប្រជុំពិភាក្សាការងារគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប)
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានដឹកនាំក្រុមការងារជួបប្រជុំជាមួយគណៈប្រតិភូគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដឹកនាំដោយលោកជំទាវសាស្រ្តាចារ្យ បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងSE4HC លោកស្រី អានីកា ឡរិន សហប្រធានក្រុមដឹកនាំគម្រោងពីខាងធនាគាអភិវឌ្ឍន៍អាស៊ី(ADB) និងលោក ម៉ា សុភា សហប្រធានក្រុមដឹកនាំគម្រោងពីខាង ADB និងមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន មន្រ្តីគាំទ្រគម្រោងជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងក្របខណ្ឌបេសកកម្មគាំទ្ររបស់ ADB ដែលមានគោលបំណង (១) បង្ហាញអំពីកម្មវត្ថុគម្រោង SE4HC ដល់ វ.គ.ប និង (២) ពិនិត្យសក្តានុពល និងសមត្ថភាពរបស់វិទ្យាស្ថានក្នុងការអនុវត្តគម្រោងពិសេសការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ(CPD)លើមុខវិជ្ជា បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដល់គ្រូបង្រៀនតាមវិទ្យាល័យគោលដៅរបស់គម្រោង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបានធ្វើការថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ADB ក្នុងការផ្តល់ឱកាសដល់ វ.គ.ប ដើម្បីចូលរួមក្នុងការអនុវត្តគម្រោងដែលកម្មវត្ថុនៃគម្រោងនេះឆ្លើយតបទាំងស្រុងជាមួយនឹងផែនការយុទ្ធសាស្រ្តរបស់វិទ្យាស្ថាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញពីសក្តានុពល និងកាលានុវត្តភាពនៃកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំរបស់វិទ្យាស្ថានដែលបាននឹងកំពុងទទួលបានការគាំទ្រ និងកោតសរសើរពីដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ។ លើសពីនេះ តាងនាមឱ្យ វ.គ.ប ឯកឧត្តមបណ្ឌិតនាយក ប្តេជ្ញាចិត្តក្នុងការបំពេញឱ្យបានជោគជ័យលទ្ធផលរំពឹងទុករបស់គម្រោង និងត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចក្នុងការអនុវត្តសកម្មភាពគម្រោង។ ជាការឆ្លើយតប លោកស្រី អានីកា ឡរិន និងលោក ម៉ា សុភា សហប្រធានក្រុមដឹកនាំគម្រោងពីខាង ADB បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ វ.គ.ប តាមរយៈបទបង្ហាញ ព្រមទាំងសក្តានុពលជាច្រើនដែល ADB អាចចូលរួមគាំទ្រនាថ្ងៃអនាគត ដើម្បីសម្រេចចក្ខុវិស័យ និងបេសកកម្មរបស់ វ.គ.ប ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការអប់រំគ្រូសតវត្សទី២១នៅកម្ពុជា។ ជាការផ្តាំផ្ញើ លោកជំទាវសាស្រ្តាចារ្យ បូ ច័ន្ទគុលិកា ប្រធានគណៈប្រតិភូ ស្នើឱ្យ វ.គ.ប រៀបចំផែនការសកម្មភាព និងត្រៀមខ្លួនប្រកបដោយស្មារតីបុរេសកម្មដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តគម្រោងនាពេលខាងមុខ និងថ្លែងអំណរគុណដល់ វ.គ.ប ដែលបានរៀបចំកិច្ចប្រជុំ និងការទទួលបដិសណ្ឋារកិច្ចក្រុមការងាររបស់គម្រោង SE4HC ពីខាងក្រសួង និង ADB។
English's below:
SE4HC Technical Project Meeting at Battambang Teacher Education Project
On Thursday, April 3, 2025, H.E. Dr. CHEA Ratha, Director General of Battambang Teacher Education College (BTEC) management team to meet with a delegation from the Secondary Education for Human Capital Competitiveness (SE4HC) Project, led by H.E. Prof. BO Chankoulika, Under-secretary of State of MoEYS and Project Manager of the SE4HC Project, Ms. Annika Lawrence, Project co-team lead from the Asian Development Bank (ADB), and Mr. Sophea Mar, project co-team lead from the ADB; the meeting was participated by different stakeholders including the Deputy Secretary General, director of the department, and many other project support officers from MoEYS and ADB.
This technical meeting was organized within the ADB support mission, which aimed to (1) present the SE4HC project objectives and (2) to assess the level of readiness and the potential of BTEC to implement the project, especially the implementation of continuous professional development (CPD) programs in ICT for teachers in the target high schools. At the beginning, Excellency the Director of BTEC addressed his profound thank to the MoEYS and ADB for providing the opportunity to BTEC to join the SE4HC project, while the objectives of project are fully matched to the strategic plan of BTEC.
Meanwhile, Dr. Chea also highlighted the potential and capacity of BTEC to run the preservice training program (PRESET) and inservice training program (INSET) as well as the continuous professional development (CPD) programs, which have been receiving a lot of supports and appreciation from national and international cooperation partners.
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









