Battambang Teacher Education College Canvas

News and Events

Home // News and Events

កម្មវិធីបាឋកថាគន្លឹះរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្ដីពី «ការគិតឡើងវិញអំពីការអប់រំគ្រូបង្រៀនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Rethinking Teacher Education in the Age of AI) »

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំបាឋកថាគន្លឹះស្តីពី «ការគិតឡើងវិញអំពីការអប់រំគ្រូបង្រៀនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Rethinking Teacher Education in the Age of AI) » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ជាអ្នកធ្វើបទបង្ហាញផ្ទាល់។ កម្មវិធីបាឋកថាគន្លឹះនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកនាយករង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទាំងបី និងលោកប្រធាន អនុប្រធាន នៃការិយាល័យទាំងបី គ្រូឧទ្ទេស ព្រមទាំងគរុនិស្សិតដែលសរុបចំនួនប្រមាណ៥០០នាក់។

ក្នុងកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតនាយក បានមានមតិស្វាគមន៍ និងសំណេះសំណាលទៅកាន់អង្គពិធី និងបានគោរពថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើដំណើរពីទីក្រុងភ្នំពេញដើម្បីអញ្ជើញមកបង្រៀន និងចែករំលែកចំណេះដឹងដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យពីចំណេះដឹងថ្មីៗនៃការប្រើប្រាស់បញ្ញាសប្បនិម្មិតឱ្យស្របនឹងកម្មវិធីអប់រំ។

សូមបញ្ជាក់ផងដែរថា ក្នុងបាឋកថាគន្លឹះនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានបង្ហាញពីគោលបំណងធំ២៖ ទី១ តើយើងអាចរៀបចំអ្នកអប់រំសម្រាប់ថ្ងៃអនាគតដោយរបៀបណានៅពេលដែលបញ្ញាសប្បនិម្មិតកំពុងផ្លាស់ប្តូរការរៀនសូត្រប្រចាំថ្ងៃនេះ? និងទី២ បទបង្ហាញលើចំណុចសំខាន់ៗក្នុងការបណ្តុះបណ្តាលគ្រូឧទ្ទេស និងគរុនិស្សិតលើការប្រើប្រាស់បញ្ញាសប្បនិម្មិត។ ចំណុចដែរត្រូវពិចារណាឡើងវិញ គឺលោកគ្រូ អ្នកគ្រូ ត្រូវចេះបត់បែនតាមបរិបទបង្រៀនបែបថ្មីដោយប្រើប្រាស់បញ្ញាសប្បនិម្មិតជាជំនួយដូចជា ការបង្កើតមាតិកាមេរៀន ការស្វែងរកឯកសារយោងផ្សេងៗ។ បន្ថែមពីលើនេះ ការប្រើប្រាស់បញ្ញាសប្បនិម្មិតពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ និងអាចជាជំនួយដល់អ្នកសិក្សាដែលអាចឱ្យរៀនសួរសំណួរបែបវិភាគផងដែរ។ ដោយឡែក ទោះបីបញ្ញាសប្បនិម្មិតមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកសិក្សា តែបុគ្គលត្រូវមានក្រមសីលធម៌ និងការគិតពិចារណាឱ្យបានល្អិតល្អន់មុននឹងយកទិន្នន័យទាំងនោះមកប្រើប្រាស់។

ជាកិច្ចបញ្ចប់នៃបាឋកថាគន្លឹះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានបង្ហាញការគាំទ្រ និងចូលរួមក្នុងការអភិវឌ្ឍន៍វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងមានបំណងក្នុងការត្រឡប់មកជាថ្មីតាមរយៈការអញ្ជើញមកជាវាគ្មិន ដើម្បីបង្រៀន និងចែករំលែកចំណេះដឹងបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតក៏បានបន្ថែមទៀតថា អាជីពគ្រូបង្រៀនគឺជាអាជីពដ៏មានតម្លៃមួយក្នុងសង្គម និងបន្តលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ព្រមទាំងគរុនិស្សិតក្នុងការផ្ទេរចំណេះដឹង ប្រកបដោយគុណធម៌ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade