Battambang Teacher Education College Canvas

News and Events

Home // News and Events

ការបណ្តុះបណ្តាលស្តីអំពី ការប្រើប្រាស់ Mobile Microscopes និងទស្សនាសារៈមន្ទីរវិទ្យាសាស្ត្រជាតិ (VR National Science Museum) របស់ក្រុងតូក្យូ ប្រទេសជប៉ុន

នាព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៥ គរុនិស្សិតកម្រិតមធ្យមសិក្សាឆ្នាំទី១ ឯកទេសគីមី និងជីវវិទ្យា ព្រមទាំងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ បានចូលរួមការបណ្តុះបណ្តាលស្តីអំពី ការប្រើប្រាស់ Mobile Microscopes និងទស្សនាសារៈមន្ទីរវិទ្យាសាស្ត្រជាតិ (VR National Science Museum) របស់ក្រុងតូក្យូ ប្រទេសជប៉ុន។ ការបណ្តុះបណ្តាលនេះ បង្រៀនដោយលោកគ្រូ អ៊ីសាវ ស៊ុស្សឹគី (Isao Tsuzuki) ដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលជីវវិទ្យានៃប្រទេសជប៉ុន។ លោកគ្រូបានធ្វើបទបង្ហាញអំពី Mobile microscopes និងរបៀបប្រើប្រាស់មីក្រូទស្សន៍ ដើម្បីសង្កេតមើលកោសិការុក្ខជាតិ កោសិកាសត្វ កោសិកាល្បាតរបស់រុក្ខជាតិ (ស្តូម៉ាត) ប្រព័ន្ធដំណឹកនាំរបស់រុក្ខជាតិម៉ូណូកូទីលេដូន និងឌីកូទីលេដូន ការសង្កេតលើវត្តមានមីក្រូសារពាង្គកាយដែលមានវត្តមានក្នុងទឹកអណ្តូង និងក្នុងភក់ ការប្រើដំណក់ទឹក ជំនួសឱ្យការប្រើកញ្ចក់មីក្រូទស្សន៍ ជាពិសេសការទស្សនាសារៈមន្ទីរវិទ្យាសាស្ត្រជាតិតាមរយៈ VR។ ការបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រូឧទ្ទេស ព្រមទាំងគរុនិស្សិត ជាពិសេសសម្រាប់បរិបទនៃការអប់រំរបស់ប្រទេសកម្ពុជា ជាពិសេសភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់កុមារ និងសិស្សគ្រប់កម្រិតសិក្សា។ បន្ថែមលើនេះ លោកគ្រូក៏បានផ្តល់អំណោយ Mobile Microscopes ចំនួន ១០គ្រឿង សៀវភៅសិក្សា សម្រាប់បម្រើបម្រាស់ក្នុងការបណ្តុះបណ្តាលគរុនិស្សិតរបស់វិទ្យាស្ថាន។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade