Battambang Teacher Education College Canvas

News and Events

Home // News and Events

ដៃគូសហប្រតិបត្តិការចាស់លើវិស័យថ្មី: ជំនួបពិភាក្សាការងារជាមួយគ្រឹះស្ថានឧត្តមសិក្សានានានៅទីក្រុងBenevento ប្រទេសអ៊ីតាលី

ទីក្រុងបេនេវិនតូ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យសានីញ៉ូ (University of Sannio) ដែលជាដៃគូរសហប្រតិបត្តិការចាស់ដែល ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានធ្លាប់អនុវត្ត គម្រោងរួមគ្នាក្នុងក្របខណ្ឌកម្មវិធីសហភាពអឺរ៉ុប Erasmus Mundus (2009 – 2014) លើការកសាងសមត្ថភាពមន្រ្តីអប់រំតាមរយៈការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសអ៊ីតាលី។

ឥលូវសាកលវិទ្យាល័យសានីញ៉ូ (University of Sannio)បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាថ្មីលើវិស័យអប់រំគ្រូបង្រៀនដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀនឆ្លើយតបនឹងបំណិនសតវត្សទី២១ ពិសេសស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនសំដៅដល់គាំទ្រវិទ្យាស្ថានគរុកោសល្យបាត់ដំបងសមាហរណកម្មចូលក្នុងតំបន់អាស៊ាន និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបានធ្វើការថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យប៊ឺយ៉ាចូ ស៊ីមូនេទី (Prof Biagio Simonetti)ដែលតែងតែគាំទ្រដល់វិស័យអប់រំនៅកម្ពុជាពិសេសវិស័យឧត្តមសិក្សាក្នុងការលើកកម្ពស់សមត្ថភាពគ្រូ និងនិស្សិតក្នុងការសិក្សា និងស្រាវជ្រាវ តាមរយៈកម្មវិធីផ្លាស់ប្តូរនានាក្នុងក្របខណ្ឌគម្រោងErasmus Mundus Erasmus+ CBHE និង Erasmus+ ICM ដែលគម្រោងទាំងអស់នេះបាននាំមកនូវការរីកចម្រើន និងឧត្តមានុវត្តន៍ជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ និងការស្រាវជ្រាវនវានុវត្តន៍។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតនាយក ក៏បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យសានីញ៉ូ (University of Sannio)បន្តគាំទ្រដល់វិទ្យាស្ថានគរុកោសល្យបាត់ដំបងក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអប់រំ ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការរៀបចំដំណើរការកម្មវិធីJoint Degree program និងគោរពអញ្ជើញលោកសាស្រ្តាចារ្យ ក៏ដូចថ្នាក់ដឹកនាំសាកលវិទ្យាល័យក្នុងការបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបងដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាង BTEC និងUNISANNIO។

លើសពីនេះវិទ្យាស្ថានគ្រោងនឹងគោរពស្នើសុំជំនួបពិសេសជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានអនុសាសន៍ដឹកនាំបន្ថែមសំដៅជម្រុញកិច្ចសប្រតិបត្តិការរវាង វ.គ.ប និងUNISANNIO កាន់តែមានប្រសិទ្ធភាព។

ប្រទេសអ៊ីតាលី | ៧ មេសា ២០២៥

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade