Battambang Teacher Education College Canvas

News and Events

Home // News and Events

ទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរវប្បធម៌របស់សមាជិកយុវជន Global Wing របស់អង្គការ Fukuoka និងអង្គការ Kizuna ប្រទេសជប៉ុន/Cultural Exchange Study Visit of Global Wing Youth Members from Fukuoka and Kizuna Organizations, Japan

នៅថ្ងៃ ចន្ទ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ដំណើរទស្សនៈកិច្ចរបស់សមាជិកយុវជន Global Wing របស់អង្គការ Fukuoka និងអង្គការ Kizuna ប្រទេសជប៉ុន បានប្រារព្ធឡើងនៅ វិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ទស្សនៈកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជាមួយអង្គការ Fukuoka និងអង្គការ Kizuna។ បន្ទាប់ពីមតិស្វាគមន៍ និងការជូនវត្ថុអនុស្សារីយ៍របស់ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង គណៈប្រតិភូ បានបន្តពិនិត្យមើល និងដាក់ឱ្យដំណើរការ ទូរទស្សន៍ឆ្លាត់វៃដែលជាអំណោយដ៍ថ្លៃថ្លារបស់អង្គការ Fukuoka និងអង្គការ Kizuna និងបានទស្សនារបាំ និងល្បែងកំសាន្តដែលសំដែងរួមគ្នាដោយក្រុមយុវវជន Global Wing និងគរុនិស្សិតវិទ្យាស្ថានគរុកោសល្យ។ជាចុងក្រោយគណៈប្រតិភូបានទទួលទានអាហារជុំគ្នាប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងមិត្តភាព។

English below:

On Monday, November 11, 2024, Global Wing youth members from the Fukuoka and Kizuna organizations in Japan visited Battambang Teacher Education College. The visit aimed to foster cultural exchange and strengthen friendship between the institutions.

His Excellency Dr. Chea Ratha, Director of Battambang Teacher Education College, welcomed the delegation with remarks and presented souvenirs. The visitors then inspected and activated a smart television—a valuable gift from the Fukuoka and Kizuna organizations. The event featured cultural performances and recreational games jointly presented by the Global Wing youth group and the college's student teachers.

The visit concluded with a joyful shared meal, celebrating in an atmosphere of harmony, unity, and friendship.

-------------------------


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞017 448 869/ 096 3 296 997

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

//rdi-ecosystem-higher-education.blade