Battambang Teacher Education College Canvas

News and Events

Home // News and Events

កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្ដិការការងាររវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបងនិងសាកលវិទ្យាល័យ VIVES University of Applied Sciences ប្រទេសប៊ែលហ្ស៊ិច

បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដឹកនាំដោយលោក ហ៊ត ស៊ីនួន នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតនាយកវិទ្យាស្ថាន និងមានការចូលរួមដោយគណៈគ្រប់គ្រងមហាវិទ្យាល័យអប់រំវិទ្យាសាស្ដ្រ និងដេប៉ាតឺម៉ង់ទាំងបីនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ដ្រ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារកិច្ចសហប្រតិបត្ដិការជាមួយប្រភូ នៃសាកលវិទ្យាល័យ VIVES University of Applied Sciences ប្រទេសប៊ែលហ្ស៊ិច ដែលមានលោកស្រី Hilde Grobben ប្រធានផ្នែកបណ្ដុះបណ្ដាល និងលោក Bert Deceuninck សាស្ដ្រាចារ្យនៃសាកលវិទ្យាល័យ VIVES University of Applied Sciences។

បន្ទាប់ពីមតិស្វាគមន៍របស់លោកនាយករង នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ភាគីតំណាងនៃគ្រឹះស្ថានអប់រំគ្រូបង្រៀនទាំងពីរបានធ្វើបទបង្ហាញណែនាំអំពីគ្រឹះស្ថានរបស់ខ្លួន និងសក្ដានុពលដែលខ្លួនមាន និងបានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃសកម្មភាពកិច្ចសហប្រតិបត្ដិការដែលអាចធ្វើឡើងរួមគ្នា។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ យើងសង្កេតឃើញថាកម្មវិធីអប់រំគ្រូបង្រៀននៃប្រទេសទាំងពីរមានលក្ខណៈស្របគ្នាច្រើន ហើយតំណាងនៃគ្រឹះស្ថានអប់រំទាំងពីរ បានសម្រេចរៀបចំឱ្យមានជាសកម្មភាពនៃការសិក្សាស្រាវជ្រាវរួមគ្នារបស់គរុនិស្សិត ដែលមានទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយផ្ដោតទៅលើការអប់រំ STEM ជាដើម។ ក្រៅពីនេះ យើងក៏បានពិនិត្យលើលទ្ធភាពនៃការផ្លាស់ប្ដូរការសិក្សារបស់គរុនិស្សិត ក៏ដូចជាបុគ្គលិកអប់រំ និងការហាត់ការរបស់ពួកគេផងដែរ។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade