សូមអបអរសាទរលោកគ្រូ គឹម វិសារ គ្រូឧទ្ទេសគណិតវិទ្យានៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងដែលទទួលបានជ័យលាភី Top 10 ក្នុងកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥ (Cambodia’s Most Innovative EdTech Teacher Competition 2025)
កម្មវិធីប្រកួតប្រជែងនេះ បានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងបានផ្ដល់ឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេសដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។
គួរគូសបញ្ជាក់ផងដែរ នៅក្នុងការប្រកួតប្រជែងនេះគឺមាន ២ ដំណាក់កាលដូចជា៖ ដំណាក់កាលទី១ គឺសរសេរ និងថតវីដេអូរៀបរាប់គម្រោងដែលបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀននិងរៀន និងដំណាក់កាលទី២ គឺទទួលការសម្ភាសន៍ពីមន្ត្រីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពីអង្គការដៃគូអភិវឌ្ឍ។
សម្រាប់ជ័យលាភី គឺត្រូវបានអញ្ជើញទទួលរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជាថ្មីម្ដងទៀត វិទ្យាស្ថានគរុកោសល្យបាត់ដំបង សូមចូលរួមត្រេកអរ និងសូមថ្លែងអំណរគុណដល់លោកគ្រូ គឹម វិសារ សម្រាប់កិច្ចខិតខំប្រឹងប្រែង ព្យាយាមប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងការធ្វើសមាហរណកម្មឌីជីថលក្នុងការបង្រៀននិងរៀន និងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចនិងកំពុងអនុវត្តការអប់រំឌីជីថលរបស់វិទ្យាស្ថានគរុកោសល្យជូនដល់អ្នកជំនាញជាតិនិងអន្តរជាតិ និងសាធារណជន។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia
