Battambang Teacher Education College Canvas

News and Events

Home // News and Events

កម្មវិធីបើកវគ្គអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ (អ.វ.ប) នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប)

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វ.គ.ប បានបើកវគ្គសិក្សាថ្នាក់សិក្សា និងតម្រង់ទិសដល់សិក្ខាកាមសម្រាប់ថ្នាក់សិក្សា កញ្ចប់មុខវិជ្ជាកម្រិតបឋមសិក្សា កញ្ចប់មុខវិជ្ជាកម្រិតអនុវិទ្យាល័យ និងកម្រិតឧត្តមសិក្សា ក្រោយអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងមានការចូលរួមពីគណៈគ្រប់គ្រងវគ្គខ្លី និងសិក្ខាកាមវគ្គខ្លីចំនួន ១៨០នាក់។

កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញ នូវរចនាសម្ព័ន្ធនៃកម្មវិធីសិក្សា ព្រមទាំងគោលបំណងនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់សិក្ខាកាមវគ្គខ្លីទាំងអស់ ពោលគឺការរៀបចំវគ្គសិក្សានីមួយៗ មានរចនាសម្ព័ន្ធកម្មវិធីសិក្សាច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការសង្គម និងសមស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ជាអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលបច្ចុប្បន្ន និងទិសដៅអភិវឌ្ឍន៍ជាពេលអនាគត។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ ជាបេសកកម្មអាទិភាពមួយរបស់វិទ្យាស្ថាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈគ្រូបង្រៀន អនុលោមតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ពិសេស ស្តង់ដា “ការសិក្សាវិជ្ជាជីវៈ” ដែលតម្រូវឱ្យគ្រូបង្រៀនត្រូវធ្វើស័្វយសិក្សា អភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀននិងបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade