Battambang Teacher Education College Canvas

News and Events

Home // News and Events

កម្មវិធីការផ្លាស់ប្តូរបទពិសោធន៍ការសិក្សា និងវប្បធម៌រវាងគរុនិស្សិតជប៉ុនមកពីសាកលវិទ្យាល័យតូក្យូហ្គាគឹហ្គេ (Tokyo Gakugei University) និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នៅថ្ងៃទី១ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ លោកនាយករង ហ៊ត ស៊ីនួន នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលស្វាគមន៍ គរុនិស្សិតសាកលវិទ្យាល័យតូក្យូហ្គាគឹហ្គេ (Tokyo Gakugei University) នៃប្រទេសជប៉ុន ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ Dr. ASAKURA Takashi ប្រធានគម្រោង និង SHCC ក្រុមការងារគម្រោង SHCC ព្រមទាំងមានអញ្ជើញចូលរួមពីគ្រូឧទ្ទេសសុខភាព និងគរុនិស្សិតនៃ វ.គ.ប។ ក្រោយពីការធ្វើបទបង្ហាញចែករំលែកបទ និងវប្បធម៌របស់គរុនិស្សិតទាំងពីរប្រទេសរួចមក ក៏មានការចុះទស្សនកិច្ចនៅតាមអាគារសិក្សា និងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្នុងទិសដៅបង្កើតជាមិត្តភាពយ៉ាងជិតស្និទ្ធជាមួយគ្នា។

នៅថ្ងៃទី២ ក្រុមគរុនិសិ្សតមកពីសាកលវិទ្យាល័យតូក្យូហ្គាគឹហ្គេ (Tokyo Gakugei University) និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក៏មានសកម្មភាពចុះទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍ ហើយក៏មានរៀបចំជាការបណ្តុះបណ្តាលស្តីអំពីអាហារូបត្ថម្ភ និងលំហាត់ប្រាណសុខភាព ដោយក្រុមគរុនិស្សិតសាកលវិទ្យាល័យតូក្យូហ្គាគឹហ្គេ (Tokyo Gakugei University) និងការគាំទ្រពីគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ បន្ទាប់ពីនោះក៏មានដំណើរកំសាន្តរវាងក្រុមនិស្សិតទាំង២ផងដែរ។

English below:

The Student Teacher Exchange Program of Educational and Cultural Experiences between Japanese Student teachers from Tokyo Gakugei University (TGU) and Battambang Teacher Education College (BTEC).

On the first day, in the afternoon of Thursday, March 6, 2025, Mr. Hout Sinourn, Deputy Director of BTEC has welcomed the student teachers from Tokyo Gakugei University (TGU) in Japan. The delegation was led by Professor Dr. ASAKURA Takashi, the project leader, alongside the SHCC project team. Additionally, BTEC school health lecturers and student teachers were also presented at the event as well. After presentations and the exchange of experiences and cultures between the student teachers of both countries, a field visit was conducted around the academic buildings and campus grounds of Battambang Teacher Education College (BTEC), fostering close friendship between the two groups.

On the second day, student teachers from Tokyo Gakugei University (TGU) and BTEC participated in the school visit at the attached primary school. They also conducted training sessions on nutrition and health exercises, led by the Japanese student teachers with support from the Cambodian student teachers. Following this, there was a recreational activity where students from both groups enjoyed time together.

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade