Battambang Teacher Education College Canvas

News and Events

Home // News and Events

អបអរសាទរពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តំណាងដោយឯកឧត្តមសស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង តំណាងដោយឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការនេះមានដូចជា៖

  1. លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) លើការបណ្តុះបណ្តាលគ្រូ
  2. លើកកម្ពស់ការអប់រំស្ទែម និងការស្រាវជ្រាវអប់រំ
  3. លើកកម្ពស់គរុកោសល្យនិងនវានុវត្តន៍នៃវិធីសាស្រ្តបង្រៀនក្នុងសតវត្សទី២១
  4. សហការក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំដែលមានការតភ្ជាប់កម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា សំដៅលើការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីសម្រេចចក្ខុវិស័យក៏ដូចជាយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
  5. ចែករំលែកឧត្តមានុវត្តន៍ និងជំរុញអន្តរជាតូបនីយកម្មកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ ចូលក្នុងតំបន់អាស៊ាន និងអន្តរជាតិ។
Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade