ការប្រឡងវាស់ស្ទង់សមត្ថភាពដើមឆ្នាំសិក្សា២០២៤-២០២៥
បាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពដើមឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅក្នុងវិទ្យាស្ថាន។ ការធ្វើតេស្តនេះមានគោលបំណងវាយតម្លៃសមត្ថភាពគរុនិស្សិតនៅដើមឆ្នាំសិក្សា ដែលជាមូលដ្ឋានសម្រាប់វាស់វែងប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងដើម្បីគាំទ្រដល់ការរៀបចំកែលម្អកម្មវិធីសិក្សាឱ្យបានល្អប្រសើរ។ គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្ដាលតាមប្រព័ន្ធបរិញ្ញាបត្រអប់រំគ្រូបង្រៀន បរិញ្ញាបត្រ+១ និង១២+៤ ឆ្នាំទី១ និងឆ្នាំទី៤ សរុបចំនួន៤៤២នាក់ ដែលក្នុងនោះមានស្រីចំនួន៣០៦នាក់ បានចូលរួមការធ្វើតេស្តរយៈពេល ១២០នាទី ទាំងតេស្តសរសេរដៃ និងតេស្តអនឡាញតាម Google Forms លើគ្រប់មុខវិជ្ជាដែលពួកគេបាននឹងកំពុងសិក្សានៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយមានចំនួន១០០សំណួរ ក្នុងទម្រង់ពហុជ្រើសរើស។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia