Battambang Teacher Education College Canvas

News and Events

Home // News and Events

កម្មវិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

បាត់ដំបង៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង មានការរៀបចំកម្មវិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងលោកជំទាវ តាន់ សូលីដា និងមានការចូលរួមពីគណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ គ្រូបង្រៀនសាលាអនុវត្តន៍ទាំងពីរ និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងផងដែរ។

ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំឭកពីវីរភាព និងការទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្ដេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

ថ្លែងក្នុងកម្មវិធីថ្ងៃនេះ ឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថាន បានគូសបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរព និងឱ្យតម្លៃចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប ក្នុងការដើរតួជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាអ្នកផ្ដល់ភាពកក់ក្ដៅ និងភាពសុខដុមរមនា ដល់ក្រុមគ្រួសារ និងដល់កន្លែងការងារផងដែរ។

ជានិមិត្តរូបនៃការប្រារព្ធកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៥នេះ ឯកឧត្ដមបណ្ឌិតនាយកវិទ្យាស្ថាន បានផ្ដល់កិត្តិយសប្រគល់វត្ថុអនុស្សាវរីយ៍ជូនបុគ្គលិកស្រ្តីនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលជាគ្រូឧទ្ទេស និងគ្រូបង្រៀននៅសាលាអនុវត្តន៍ទាំងពីរ ព្រមទាំងបានផ្ដល់សម្ភារៈកីឡាជូនដល់តំណាងគរុនិស្សិតនារីនៃវិទ្យាស្ថាគរុកោសល្យបាត់ដំបងផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ វិទ្យាស្ថានបានប្រារព្ធពិធីដង្ហែរពានរង្វាន់សាលាគរុកោសល្យគំរូ និងពានរង្វាន់សាលាបឋមសិក្សាគំរូ ដើម្បីអបអរសាទរជ័យលាភីសាលាគរុកោសល្យគំរូ និងសាលាបឋមសិក្សាគំរូ ដែលវិទ្យាស្ថាន និងសាលាបឋមសិក្សាអនុវត្តន៍ ទើបតែទទួលបានកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade