កម្មវិធីបិទពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី៨ និងការប្រគល់ពានរង្វាន់ មេដាយមាស-ប្រាក់-សំរឹទ្ធិ ជូនសិស្សជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
បាត់ដំបង៖ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើទី៨ និងការប្រគល់ពានរង្វាន់ មេដាយមាស-ប្រាក់-សំរឹទ្ធិ ជូនសិស្សជ័យលាភីនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសហការរៀបចំឡើងដោយក្រុមហ៊ុនអន្តរជាតិ ឌូវី អ៊ិនធើណេសិនណល និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលកម្មវិធីពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើទី៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖អនាគតប្រកបដោយនិរន្តរភាពតាមរយៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី។ កម្មវិធីពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី៨ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលមានអ្នកចូលរួមទស្សនាប្រមាណ ២០០០ នាក់។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia