Battambang Teacher Education College Canvas

B.T.E.C – Building up Teachers today for a better Education tomorrow in Cambodia

Faculty of Pedagogy Research

Plays a crucial role in shaping the teaching practices and methods employed by student teachers.

Faculty of Science Education

Resposible for equiping student teachers with a strong foundation in scientific knowledge and pedagoical skills.

Faculty of Social Science Education

Focuses on language and social science education and equips teachers with language knowledge.

ABUT US
BTEC About Us Left
our about us

Battambang Teacher Education College (BTEC)

Battambang Teacher Education College (BTEC) aims to provide Pre-Service and In-Service training programs for primary and lower secondary school teachers based on 12+4 formula and to conduct educational research for continuous improvement of the education quality within the institutions.

Leading Institution of Teacher Education in the 21st Century.
Our Courses

Our available CPD Courses

វគ្គសិក្សាខ្លីទី២៖ "គរុកោសល្យក្នុងការបង្រៀនភាសាអង់គ្លេស / Pedagogy in Teaching English"

Schedules:

Mon - Fri: 5:00pm - 6:00pm & 6:30pm - 8:00pm

Sat - Sun: 9:00am - 12:00am & 1:00pm - 4:00pm & 5:00pm - 8:00pm

Deadline: 17 March 2024

$55
Our Events

News and Events

ជំនួបសម្តែងការគួរសមជាមួយតំណាងក្រុមការងារការអប់រំមូលដ្ឋាន (Basic Education Group) នៃទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA Headquarter) និងក្រុមការងារគម្រោង S-TEC

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលជួបលោក Yuho HASHIMOTO តំណាងក្រុមការងារអប់រំមូលដ្ឋាន នៃទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងក្រុមការងារគម្រោង S-TEC ដែលដឹកនាំដោយលោក Koji TAKAHASHI អ្នកឯកទេសគណិតវិទ្យានៃគម្រោង លោក Taro KAWAHARA អ្នកសម្របសម្រួលគម្រោង S-TEC ប្រចាំនៅកម្ពុជា និងលោក វណ្ណា ដារិទ្ធ មន្រ្តីសម្របសម្រួលគម្រោងប្រចាំ វ.គ.ប។

កម្មវិធីតម្រង់ទិសធានាគុណភាពអប់រំ និងកម្មវិធីអប់រំបន្ថែមដើម្បីបញ្ចប់កម្មវិធីសិក្សាបរិញ្ញាបត្រអប់រំ

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំកម្មវិធីតម្រង់ទិសធានាគុណភាពអប់រំ និងកម្មវិធីអប់រំបន្ថែមដើម្បីបញ្ចប់កម្មវិធីសិក្សាបរិញ្ញាបត្រអប់រំក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី នាយករងវិទ្យាស្ថាន ព្រឹទ្ធបុរសស្តីទី ប្រធាន អនុប្រធាន ការិយាល័យធានាគុណភាពផ្ទៃក្នុង ព្រមទាំងគរុនិស្សិត១២+៤ ជំនាន់ទី៤ ឆ្នាំទី១ និងជំនាន់ទី៣ ឆ្នាំទី៤ និងគរុនិស្សិតបរិញ្ញាបត្រ+១ ជំនាន់ទី១។

កិច្ចប្រជុំវាយតម្លៃទទួលស្គាល់ស្តង់ដាសាលាគរុកោសល្យគំរូ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង(វ.គ.ប)

នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំទទួលស្វាគមន៍ប្រតិភូគណៈកម្មការវាយតម្លៃស្តង់ដាសាលាគរុកោសល្យគំរូដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការនៃក្រសួង អ.យ.ក និងលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួង អ.យ.ក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអគ្គនាយករង អគ្គាធិការរង និងលោក-លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការវាយតម្លៃស្តង់ដាសាលាគរុកោសល្យគំរូ។

កម្មវិធីភាសាអង់គ្លេសទូទៅ / General English Program

វគ្គភាសាអង់គ្លេសទូទៅនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងបង្កើតឡើងដើម្បីពង្រឹងបំណិនប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ធ្វើបទបង្ហាញ ការស្រាវជ្រាវ ដល់គ្រូឧទ្ទេស គរុនិស្សិត និងជំនាញទន់សត្សវត្សទី២១ ដល់គ្រូឧទ្ទេស គរុនិស្សិត និងសិស្សានុសិស្ស។សិក្សាជាមួយគ្រូដែលមានបទពិសោធន៍បង្រៀន និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។

វគ្គបណ្តុះបណ្តាលស្ដីពី "ការលើកកម្ពស់គ្រូបច្ចេកវិទ្យា និងគ្រូវិទ្យាសាស្ត្រវ័យក្មេង ពីប្រទេសអាស៊ាន" នៅប្រទេសចិន

លោកព្រឹទ្ធបុរសស្ដីទី សុន សុគន្ធ បានដឹកនាំគ្រូឧទ្ទេសវិទ្យាសាស្រ្តនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងពីររូប ចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី "ការលើកកម្ពស់គ្រូបច្ចេកវិទ្យា និងគ្រូវិទ្យាសាស្ត្រវ័យក្មេង ពីប្រទេសអាស៊ាន" នៅ Ningbo Polytechnic ខេត្ត Ningbo ប្រទេសចិន។

កម្មវិធីជំនួបពិភាក្សាការងាររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាមួយអង្គការវេទិកាសេវាសន្តិភាពស៊ីវិល (forumZFD) ប្រចាំកម្ពុជា

បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងតំណាងអង្គការវេទិកាសេវាសន្តិភាពស៊ីវិល (forumZFD) ប្រចាំកម្ពុជា។

កម្មវិធីបើកវគ្គអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD)ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបរិបទថ្មី” នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នារសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកម្មវិធីបើកវគ្គសិក្សាខ្លី CPD ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបរិបទថ្មី” ជូនដល់សិក្ខាកាម ៧៩ រូប ដែលបានចុះឈ្មោះចូលរៀនកម្មវិធីបើកវគ្គអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់វិទ្យាស្ថានដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងលើគរុកោសល្យ វិធីសាស្រ្តបង្រៀនផ្សាភ្ជាប់នឹងបំណិនសតវត្សទី២១។កម្មវិធីវិក្រឹតការគ្រូបង្រៀនតាមរយៈកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD) ជាបេសកកម្មអាទិភាពមួយរបស់វិទ្យាស្ថានក្នុងការចូលរួមចំណែកលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈគ្រូបង្រៀន អនុលោមតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ពិសេស ស្តង់ដា “ការសិក្សាវិជ្ជាជីវៈ” ដែលតម្រូវឱ្យគ្រូបង្រៀនត្រូវធ្វើស័្វយសិក្សា អភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀននិងបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដែលជាសូចនាករគន្លឹះក្នុងកំណែទម្រង់អភិបាលកិច្ចសាលារៀន ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយស្តង់ដាសាលារៀនគំរូរបស់ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីបិទពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី៨ និងការប្រគល់ពានរង្វាន់ មេដាយមាស-ប្រាក់-សំរឹទ្ធិ ជូនសិស្សជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

បាត់ដំបង៖ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើទី៨ និងការប្រគល់ពានរង្វាន់ មេដាយមាស-ប្រាក់-សំរឹទ្ធិ ជូនសិស្សជ័យលាភីនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសហការរៀបចំឡើងដោយក្រុមហ៊ុនអន្តរជាតិ ឌូវី អ៊ិនធើណេសិនណល និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលកម្មវិធីពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើទី៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖អនាគតប្រកបដោយនិរន្តរភាពតាមរយៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី។ កម្មវិធីពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី៨ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលមានអ្នកចូលរួមទស្សនាប្រមាណ ២០០០ នាក់។

ការឆ្លុះបញ្ចាំងពីសកម្មភាព និងលទ្ធផលការងារ ដែលបានធ្វើរយៈពេលមួយឆ្នាំកន្លងទៅ និងរៀបចំផែនការបន្ត ព្រមទាំងបង្កើនទំនាក់ទំនងល្អរវាងដៃគូរ ដែលរៀបចំឡើងដោយ អង្គការ forumZFD

នាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសបង្គោលវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមឆ្លុះបញ្ចាំងពីសកម្មភាព និងលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥។ ទាំងគ្រូឧទ្ទេសបង្គោលវិទ្យាស្ថាន ទាំងអង្គការ forumZFD បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ក៏ដូចជាការសហការគ្នាបានយ៉ាងល្អស្ដីពីភាពជាដៃគូវាង BTEC និង អង្គការ forumZFD ក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ កិច្ចសហការប្រតិបត្តិការរវាង BTEC និងforumZFD នឹងបន្ត (១)បំប៉នសមត្ថភាពគ្រូបង្គោល គ្រូឧទ្ទេស និងគរុនិស្សិត (២)បញ្ជ្រាបវិធីសាស្ត្រទំនាក់ទំនងបែបអហឹង្សាក្នុងថ្នាក់រៀន (៣)រៀបចំកៀនបណ្ណាល័យសន្តិភាព (៤)គាំទ្រគ្រូបង្គោលធ្វើការស្រាវជ្រាវ និង(៥)សហការរៀបចំសន្និសីទអប់រំប្រចាំឆ្នាំលើកទីបី។

ដំណើរការប្រឡងតេស្តស្ដង់ដាដើមឆ្នាំសិក្សា២០២៤-២០២៥

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អនុវិទ្យាល័យអនុវត្តន៍ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំការប្រឡងតេស្តស្ដង់ដាដើមឆ្នាំសិក្សា ក្រោមអធិបតីភាព លោក គី សុខហេង នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និង លោក ថូ សំរិទ្ធ សង្កាត់ព្រែកព្រះស្ដេច ព្រមទាំងលោកគ្រូអ្នកគ្រូ មកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យអនុវត្តន៍ និងអាណាព្យាបាលសិស្សានុសិស្ស ចូលរួមពិនិត្យដំណើរការសំណេរ។

មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រសង្គមនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង សហការជាមួយ ស្ថានទូតសហរដ្ឋអាមេរិក នឹងរៀបចំសិក្ខាសាលាស្តីអំពី៖“ការបង្រៀនតាមបែបគំរោង”

មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រសង្គមនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង សហការជាមួយ ស្ថានទូតសហរដ្ឋអាមេរិក នឹងរៀបចំសិក្ខាសាលាស្តីអំពី៖“ការបង្រៀនតាមបែបគំរោង” កាលបរិច្ឆេទៈថ្ងៃ អង្គារ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ ទីតាំង: សាលសហសិក្សាទី ១ ពេលវេលាៈ ម៉ោង ១:0០ ដល់ ម៉ោង ៥ៈ០០ វាគ្មិនកិត្តិយស: លោកស្រីសាស្ត្រាចារ្យបណ្ឌិត Merrly Kravitz

ការប្រឡងវាស់ស្ទង់សមត្ថភាពដើមឆ្នាំសិក្សា២០២៤-២០២៥

បាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពដើមឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅក្នុងវិទ្យាស្ថាន។ ការធ្វើតេស្តនេះមានគោលបំណងវាយតម្លៃសមត្ថភាពគរុនិស្សិតនៅដើមឆ្នាំសិក្សា ដែលជាមូលដ្ឋានសម្រាប់វាស់វែងប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងដើម្បីគាំទ្រដល់ការរៀបចំកែលម្អកម្មវិធីសិក្សាឱ្យបានល្អប្រសើរ។ គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្ដាលតាមប្រព័ន្ធបរិញ្ញាបត្រអប់រំគ្រូបង្រៀន បរិញ្ញាបត្រ+១ និង១២+៤ ឆ្នាំទី១ និងឆ្នាំទី៤ សរុបចំនួន៤៤២នាក់ ដែលក្នុងនោះមានស្រីចំនួន៣០៦នាក់ បានចូលរួមការធ្វើតេស្តរយៈពេល ១២០នាទី ទាំងតេស្តសរសេរដៃ និងតេស្តអនឡាញតាម Google Forms លើគ្រប់មុខវិជ្ជាដែលពួកគេបាននឹងកំពុងសិក្សានៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយមានចំនួន១០០សំណួរ ក្នុងទម្រង់ពហុជ្រើសរើស។

Funding Agencies

Collaborative Partners