Battambang Teacher Education College Canvas

News and Events

Home // News and Events

កិច្ចប្រជុំវាយតម្លៃទទួលស្គាល់ស្តង់ដាសាលាគរុកោសល្យគំរូ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង(វ.គ.ប)

នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំទទួលស្វាគមន៍ប្រតិភូគណៈកម្មការវាយតម្លៃស្តង់ដាសាលាគរុកោសល្យគំរូដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការនៃក្រសួង អ.យ.ក និងលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួង អ.យ.ក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអគ្គនាយករង អគ្គាធិការរង និងលោក-លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការវាយតម្លៃស្តង់ដាសាលាគរុកោសល្យគំរូ។ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានធ្វើគារវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈកម្មការវាយតម្លៃទាំងអស់ដែលចំណាយពេលដ៏មានតម្លៃអញ្ជើញមក វ.គ.ប ក្នុងការវាយតម្លៃវិទ្យាស្ថាន ដើម្បីផ្តល់ការទទួលស្គាល់ជាសាលាគរុកោសល្យគំរូ អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវឱ្យគ្រឹះស្ថានបណ្តុះបណ្តាលគ្រូទាំងអស់ត្រូវទទួលការវាយតម្លៃដើម្បីធានាបាននូវគុណភាពនៃការអប់រំគ្រូ និងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានធ្វើការរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗរយៈពេល១១ខែកន្លងមកនេះដែល ឯកឧត្តមបណ្ឌិត មកបំពេញការងារនៅ វ.គ.ប និងបានរាយការណ៍អំពីដំណើរការនៃការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃស្តង់ដាសាលាគរុកោសល្យគំរូ ដែលអនុលោមតាមនីតិវិធី គោលការណ៍ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោក ឡាង បូរ៉ាត់ ប្រធានការិ.ធានាគុណភាពផ្ទៃក្នុងបានធ្វើរបាយការណ៍ពិស្តារលើការបំពេញបាននូវស្តង់ដា ស្តង់ដារង និងសូចនាករ ព្រមទាំងពិភាក្សាលើ ឯកសារ គាំទ្រ ភ័ស្តុតាង នីមួយៗដោយមានការពន្យល់យ៉ាងច្បាស់លាស់ពីការិ.ធានាគុណភាពផ្ទៃក្នុងនិងគណៈគ្រប់គ្រងវិទ្យាស្ថាន ជូនប្រតិភូគណៈកម្មការវាយតម្លៃ។ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន និងមានក្តីសោមនស្សរីករាយ ដោយឃើញការចូលរួមរបស់គណៈគ្រប់គ្រង វ.គ.ប ក្នុងការរៀបចំការងារនេះ ដែលសក្ខីភាពបញ្ចាក់ពីការសាមគ្គីភាពផ្ទៃក្នុង ប្តេជ្ញាចិត្តខ្ពស់ និងក្តីស្រឡាញ់ពិតប្រាកដចំពោះ វ.គ.ប ហើយ ឯកឧត្តមបណ្ឌិតអគ្គាធិការ សង្ឃឹមថាវិទ្យាស្ថាននឹងបន្តអភិវឌ្ឍទៅមុខទៀតទោះលទ្ធផលនៃការវាយតម្លៃយ៉ាងណាក៏ដោយ។ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា ក្នុងនាមសហប្រធានគណៈប្រតិភូវាយតម្លៃ និងក្នុងនាមអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ មានសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់វិទ្យាស្ថាន ពិសេសការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ ភាពបុរេសកម្ម និងការត្រៀមខ្លួនបានរួចរាល់សម្រាប់ការវាយតម្លៃស្តង់ដាសាលាគរុកោសល្យគំរូ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអគ្គនាយក បានលើកទឹកចិត្ត វ.គ.ប ក្នុងការរៀបចំវាយតម្លៃលើកម្មវិធីសិក្សាកម្រិតថ្នាក់តំបន់អាស៊ាន (AUN) ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលគ្រូសតវត្សទី២១ ឲ្យបាននៅក្នុងពេលឆាប់ៗ និងការធ្វើសមាហរណកម្ម វ.គ.ប ចូលក្នុងតំបន់ និងពិភពលោក។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងផ្លែផ្កា ដោយគណៈប្រតិភូ បានធ្វើការពិនិត្យភ័ស្តុតាង ផ្លាស់ប្តូរយោបល់គ្នា និងផ្តល់អនុសាសន៍ល្អៗជាច្រើនលើចំនុចខ្វះខាត ដែលជាធាតុចូលសំខាន់សម្រាប់ការរៀបចំផែនការកែលម្អសម្រាប់ឆ្នាំសិក្សាថ្មី និងឆ្នាំបន្តបន្ទាប់។ ជាថ្មីម្តងទៀត វិទ្យាស្ថានគរុកោសល្យបាត់ដំបង សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ អគ្គាធិការដ្ឋាន ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ដែលតែងតែគាំទ្រ ផ្តល់ការលើកទឹកចិត្ត ដំបូន្មាន ដែលធាតុផ្សំចំបាច់រុញច្រានវឌ្ឍនភាពនៃការអភិវឌ្ឍន វ.គ.ប។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞017 448 869/ 096 3 296 997

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
Battambang Teacher Education College
//rdi-ecosystem-higher-education.blade