Battambang Teacher Education College Canvas

News and Events

Home // News and Events

កម្មវិធីបើកវគ្គអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD)ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបរិបទថ្មី” នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នារសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកម្មវិធីបើកវគ្គសិក្សាខ្លី CPD ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបរិបទថ្មី” ជូនដល់សិក្ខាកាម ៧៩ រូប ដែលបានចុះឈ្មោះចូលរៀនកម្មវិធីបើកវគ្គអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់វិទ្យាស្ថានដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងលើគរុកោសល្យ វិធីសាស្រ្តបង្រៀនផ្សាភ្ជាប់នឹងបំណិនសតវត្សទី២១។កម្មវិធីវិក្រឹតការគ្រូបង្រៀនតាមរយៈកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD) ជាបេសកកម្មអាទិភាពមួយរបស់វិទ្យាស្ថានក្នុងការចូលរួមចំណែកលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈគ្រូបង្រៀន អនុលោមតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ពិសេស ស្តង់ដា “ការសិក្សាវិជ្ជាជីវៈ” ដែលតម្រូវឱ្យគ្រូបង្រៀនត្រូវធ្វើស័្វយសិក្សា អភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀននិងបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដែលជាសូចនាករគន្លឹះក្នុងកំណែទម្រង់អភិបាលកិច្ចសាលារៀន ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយស្តង់ដាសាលារៀនគំរូរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាកាមទាំងអស់សម្ដែងនូវអារម្មណ៍រីករាយដែលបានចុះឈ្មោះចូលរៀនវគ្គសិក្សាខ្លីខាងលើ និងបន្តគាំទ្រវិទ្យាស្ថានលើវគ្គសិក្សាផ្សេងទៀត ដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិធីសាស្រ្តបង្រៀន និងអនុវត្តវិធីសាស្រ្តបង្រៀនបែបថ្មីដោយឈរលើស្មារតីពង្រឹង ៨០ ពង្រីក ២០ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ។

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞017 448 869/ 096 3 296 997

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

//rdi-ecosystem-higher-education.blade